OBJECT LIBRARY by Jessica Niles DeHoff

FullSizeRender2

Java Toul Kork welcomes the work of Jessica Niles DeHoff! The exhibition will be on view until the end of March. Please visit any time!

បណ្ណាល័យវត្ថុ
កាលបរិច្ឆេទពិព័រណ៍ ២៧មករា ដល់ ១មេសា ឆ្នាំ២០១៧

“សិល្បៈរចនាបិទ គឺជាវិធីសាស្រ្តផ្គុំបែបឌីជីដល ដ៍សាមញ្ញ ដើម្បីបង្កើតការងារ សិល្បៈ៖ ខ្ញុំដើរយកពីការងាររបស់អ្នកដទៃ និង យកអ្វីដែលរកឃើញទាំងនោះ ដាក់ចូលទៅក្នុង ស្ថានភាពថ្មីដើម្បីកសាងអ្វីមួយចេញពីវា ឬ រំលំនូវអត្ថន័យ ដើម។ ខ្ញុំតែងតែតាមរកនូវ ការងារដែលមានរូបទេសភាពខាងក្នុង ហើយទេសភាពនោះត្រូវបានបានបង្ហាញប្រកប ដោយអត្ថន័យ។ ចំណុចអរូបីភាពមួយ ចំនួនដូចជា ពណ៌ ទំហំ និង សញ្ញាណអាច បង្រួបបង្រួមនូវ ផ្នែកតូចៗដែល មានភាពខុសគ្នាឲ្យចូលជារូបរាងពេញលេញមួយ ប្រកបដោយសិនិទ្ធិពល(ស្អិតជាប់) – ដែលដូចជាថាបទពិសោធន៍ដែលមានរួមអាច បង្កើតជាទំនាក់ទំនង ឬ ថាព្រឹត្តិការណ៍កំណត់ណាមួយអាចរួបរួមចូលជាអត្តសញ្ញាណ ផ្ទាល់ខ្លួន។ ទាំងនេះគឺជារូបភាពដែលគ្មានសាច់រឿង និង គ្មានសារជាក់លាក់អ្វីមួយ ក៍ប៉ុន្ដែ ខ្ញុំសង្ឃឹមថាទស្សនិកជននឹងឃើញនូវលក្ខណៈកំប្លែង និង ប្រហែលជាឃើញ នូវសម្រស់នៅក្នុងស្ថានភាពលំបាកដែលយើងហៅថា ការក្លាយជាមនុស្ស។”

ចេស៊ីការ នីល ឌីហូហ្វ (ក. ១៩៧៨, ទីក្រុកាលីហ្វនី) គឺជាសិល្បករសូនរូប និង ជាអ្នកនិពន្ធ រស់នៅក្នុងប្រទេសកម្ពុជា។ ចេស៊ីការទទួលបាន សញ្ញាប័ត្រសិក្សា ជាន់ខ្ពស់ពីសាលាស្ថាបត្យកម្មនៃសកលវិទ្យាល័យហ៊ាវើតនិងសកលវិទ្យាល័យ យ៉េល ហើយនាងបានបង្រៀនផ្នែករចនានៅសកលវិទ្យាល័យនានាក្នុងប្រទេស ជប៉ុន ចិន និង សហរដ្ឋអាមេរិក។

ដោយទាញចេញពីអាជីពមុនរបស់នាង ក្នុងវិស័យស្ថាបត្យកម្ម និង ការរៀបចំ ទីក្រុង ស្នាដៃសិល្បៈរបស់ចេស៊ីការ បំភ្លៃពន្លើសនូវអន្តរកម្មរវាង បុគ្គលនានា និង បរិបទ/មជ្ឈដ្ឋាន សង្គម វប្បធម៌និងទីកន្លែងរបស់ពួកគេ។ គម្រោងការងារ របស់នាងបច្ចុប្បន្ន គឺការគូសៀវភៅរឿង ខ្លីៗ។

Object Library
Exhibition on view: January 27 – April 1, 2017

“Collage is a humble, mashup approach to making art: I scavenge from other people’s work and bring it into new situations to build on or subvert the original meaning. I’m always looking for pictures in which an internal landscape is revealed expressively. Abstract elements like color, scale, and pattern can unify disparate bits into a cohesive whole – just as a shared experience can forge a relationship, or a defining event can consolidate personal identity. These are images without narrative and without a clear message, but I hope that viewers will recognize the humor and maybe even the beauty in this predicament we call being human.”

Jessica Niles DeHoff (b. 1978, California) is a visual artist and writer living in Cambodia. Jessica holds degrees from Harvard University and Yale School of Architecture, and she has taught design at universities in Japan, China, and the USA.

Drawing on her earlier career in architecture and urban planning, her pieces dramatize interactions between individuals and their social, cultural, and spatial environments. Her current project is an illustrated book of short stories.

ទាក់ទងសិល្បករ | Contact Artist
email: jnilesdehoff@gmail.com
Instagram: @jnilesdehoff
website: https://jnilesdehoff.squarespace.com/

Related posts