OBJECT LIBRARY by Jessica Niles DeHoff

OBJECT LIBRARY by Jessica Niles DeHoff

Java Toul Kork welcomes the work of Jessica Niles DeHoff! The exhibition will be on view until the end of March. Please visit any time! បណ្ណាល័យវត្ថុ កាលបរិច្ឆេទពិព័រណ៍ ២៧មករា ដល់ ១មេសា ឆ្នាំ២០១៧ “សិល្បៈរចនាបិទ គឺជាវិធីសាស្រ្តផ្គុំបែបឌីជីដល ដ៍សាមញ្ញ ដើម្បីបង្កើតការងារ សិល្បៈ៖ ខ្ញុំដើរយកពីការងាររបស់អ្នកដទៃ និង យកអ្វីដែលរកឃើញទាំងនោះ ដាក់ចូលទៅក្នុង ស្ថានភាពថ្មីដើម្បីកសាងអ្វីមួយចេញពីវា ឬ រំលំនូវអត្ថន័យ ដើម។ ខ្ញុំតែងតែតាមរកនូវ ការងារដែលមានរូបទេសភាពខាងក្នុង ហើយទេសភាពនោះត្រូវបានបានបង្ហាញប្រកប ដោយអត្ថន័យ។ ចំណុចអរូបីភាពមួយ ចំនួនដូចជា ពណ៌ ទំហំ និង សញ្ញាណអាច បង្រួបបង្រួមនូវ ផ្នែកតូចៗដែល មានភាពខុសគ្នាឲ្យចូលជារូបរាងពេញលេញមួយ ប្រកបដោយសិនិទ្ធិពល(ស្អិតជាប់) – ដែលដូចជាថាបទពិសោធន៍ដែលមានរួមអាច បង្កើតជាទំនាក់ទំនង ឬ ថាព្រឹត្តិការណ៍កំណត់ណាមួយអាចរួបរួមចូលជាអត្តសញ្ញាណ ផ្ទាល់ខ្លួន។ ទាំងនេះគឺជារូបភាពដែលគ្មានសាច់រឿង និង គ្មានសារជាក់លាក់អ្វីមួយ ក៍ប៉ុន្ដែ ខ្ញុំសង្ឃឹមថាទស្សនិកជននឹងឃើញនូវលក្ខណៈកំប្លែង និង ប្រហែលជាឃើញ នូវសម្រស់នៅក្នុងស្ថានភាពលំបាកដែលយើងហៅថា ការក្លាយជាមនុស្ស។” ចេស៊ីការ នីល ឌីហូហ្វ (ក. ១៩៧៨, ទីក្រុកាលីហ្វនី) គឺជាសិល្បករសូនរូប និង ជាអ្នកនិពន្ធ រស់នៅក្នុងប្រទេសកម្ពុជា។ ចេស៊ីការទទួលបាន សញ្ញាប័ត្រសិក្សា ជាន់ខ្ពស់ពីសាលាស្ថាបត្យកម្មនៃសកលវិទ្យាល័យហ៊ាវើតនិងសកលវិទ្យាល័យ យ៉េល ហើយនាងបានបង្រៀនផ្នែករចនានៅសកលវិទ្យាល័យនានាក្នុងប្រទេស ជប៉ុន ចិន…