Striving by Chov Theanly

Striving by Chov Theanly

ស្រាវាឡើង ដោយ ចូវ ធានលី ពិព័រណ៌សម្ភាធ ម៉ោង៦:៣០ល្ងាច ថ្ងៃពុធ ២៣វិច្ឆិការ ២០១៦ ចាវ៉ាកាហ្វេ វិមានឯករាជ្យ (ជាន់ខាងលើ) Striving By Chov Theanly Exhibition opening 6:30pm Wednesday, 23 November, 2016 Java Café Independence Monument (upstairs) ស្រាវាឡើង គឺជាការតាំងពិព័រណ៍ទោលលើកទីពីររបស់សិល្បករ ចូវ ធានលី ដែលបានធ្វើការបង្ហាញ ដោយច៉ាវា។ ធានលី មានឈ្មោះបោះសម្លេងចំពោះការបង្កើតស្នាដៃរបស់លោករបៀបជា គំនូរដូចរូបថត។ នៅក្នុងការងារថ្មីទាំងមូលនេះ ធានលីតាក់តែងរឿងរ៉ាយបច្ចុប្បន្នសម័យនៃ ជីវិតប្រចាំថ្ងៃ និង ការពុះពារបស់បុគ្គលម្នាក់ៗចំពោះភាពជោគជ័យនិងភាពស្រស់ស្អាត ដែលផ្ទុយទៅ នឹងមជ្ឈដ្ឋានរបស់ខ្លួនដែលខ្វះខាត និងទ្រុឌទ្រោម ។ បើសម្លឹងជាលើកដំបូង ការងារទាំងអស់នេះហាក់ដូចជា រូបអង្គាភាពសាមញ្ញ ដែលអាចរកឃើញនៅតាមផ្ទះនៃគ្រួសារនីមួយៗ ឬក៍រូបថតអាពាហ៍ពិពាហ៍ ក៍ប៉ុន្ដែវាកាន់តែច្បាស់ទៅៗ ថារូបអង្គាភាពទាំងនេះ គឺមិនមែនជារូបភាពធម្មតាដែលយើងគិតប៉ងនោះទេ។ នៅក្នុងឈុតមួយ មាន ស្រ្តីម្នាក់តុបតែងខ្លួន នៅក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដែលប្រកបដោយការចាក់ប៉ាក់ស្អេកស្កះ ហើយ ឈរយ៉ាងសមរម្យនៅខាងមុខផ្ទាំងផ្ទៃខាងក្រោយ ពោពេញទៅដោយតំបន់គំនរសំរាម។ បុរសវ័យក្មេងម្នាក់ នៅក្នុងឈុតផ្សេងមួយទៀត ធ្វើខ្លួនជាមួយនឹងនិមិត្តសញ្ញា និង របាំងមុខរបស់ ស៊ូបពើមែន “វីរៈបុរស” ដែលរួមជាមួយគ្នានេះ នៅខាងក្រោយវីរៈបុរសរូបនេះគឺមាន ព្រះសង្ឈ និង យាយចាស់និមន្ត/ ដើរឆ្លងកាត់។ ប្រធានរឿងនេះ គឺមាននៅក្នុងការងារទាំងដប់មួយផ្ទាំងនៃពិព័រណ៍នេះ អញ្ចើញនិងស្នើរឲ្យមានការមើលនិងពិចារណាបែបស៊ីជម្រៅនៃរបៀបរបបរបស់សង្គម។ Striving is the second solo show by Chov Theanly presented by Java. Theanly…